តើ ល្បែងភ្នាល់ទឹកភ្លៀង ក្នុងដែន អាណាចក្រ ក្រុងភ្នំពេញ ស្ថិតនៅក្រោម អំណាច លោក ឃួង ស្រេងជាចៅហ្វាយក្រុង ឬ ជាអំណាច សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជាដំណើរការយ៉ាង រលូនបែបនេះទាន?

តើ ល្បែងភ្នាល់ទឹកភ្លៀង ក្នុងដែន អាណាចក្រ ក្រុងភ្នំពេញ ស្ថិតនៅក្រោម អំណាច លោក ឃួង ស្រេងជាចៅហ្វាយក្រុង ឬ ជាអំណាច សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជាដំណើរការយ៉ាង រលូនបែបនេះទាន?

នៅក្នុងដែនអាណាចក្រ ក្រុងភ្នំពេញ ដែលមាន លោក ឃួង ស្រេង ជាចៅហ្វាយក្រុង និងលោក ស ថេតជាស្នងការនគរបាល មិនបានឃេីញ ឬ មិនបានដឹង ទេីប មិន បង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងដុះស្លែរដែលមានឈ្មោះ សួរ ជាអធិរាជទឹកភ្លៀងនឹងជា មេខ្លោងស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូរឬស្សីទី២ ខណ្ឌ ៧ មករា ។
ល្បែងទឹកភ្លៀងនេះ គេលេងតាមរបៀបសាមញ្ញគឺទិញ-លក់តាមរយះហៅហាងឆេង តាមអាយកូម តាមប្រព័ន្ធតេឡេក្រាម ហើយអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងម្នាក់ៗសុទ្ធតែមានអាយកូមពេញដៃដើម្បីទាក់ទងគ្នាអំពីហាងឆេងនិងកំពស់ទឹកភ្លៀងដែលកំពុងភ្លៀង។ អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងភាគច្រើនកាន់អាយកូមពេញដៃហើយចល័តមកនៅស្តាតអូរឡាំពិចដើម្បីតាមដានមើលមេឃថា តើថ្ងៃនេះភ្លៀងឬក៏មិនភ្លៀង បើភ្លៀងតើអាចយកជាការបានឬទេ។

ទីតាំងល្បែងភ្នាល់ទឹកភ្លៀងនេះ មានមេខ្លោងឈ្មោះ “សួរ” បើកលេងយ៉ាងចំហរ និង យ៉ាងអាណាធិបតេយ្យនៅក្បែរសាលារៀនបាក់ទូក ឥឡូវគេឃើញ នៅ បឹងកក់ឈរក្រោមដេីមឈេីដោយមិនខ្លាចរអានឹងចៅហ្វាយក្រុងឬស្នងការក្រុងឡេីយ ។
ចុះបើលេងយ៉ាងអណាធិបតេយ្យបែបនេះ តេីលោក ឃួង ស្រេងដែលជាអាជ្ញាធរដែនដីអោយដំណើរការ រហូតមកដល់ពេលនេះដោយមិនទាន់ហ៊ានបង្រ្កាបមេល្បែងទឹកភ្លៀង ឈ្មោះ សួរ ផង ។ ឬ មួយ មេក្លោងផ្តាច់មុខល្បែងទឹកភ្លៀង ឈ្មោះ តា សួរ មានអំណាចធំជាង សម្តេច ក្រឡាហោម ស ខេង និង ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទៅទៀត បានជាលេងតាមរបៀបជិះសេះលែងដៃយ៉ាងរលូនបែបនេះ។

តែបើ តាមការសង្កេតឃើញថា អាជ្ញាធរទីក្រុងភ្នំពេញ ក្នុងជំនាន់លោកឃួង ស្រេង បានត្រឹមតែក្អេងក្អាង ដាក់ផែនការបង្ក្រាបល្បែងសុីសងនៅទូទាំងរាជធានីភ្នំពេញនៅក្នុងអង្គប្រជុំគណបញ្ជាការឯកភាពក្រុងភ្នំពេញម្តងៗតែ ប៉ុណ្ណោះ តែបទល្មើសនិងល្បែងសុីសងនៅតែបន្តកើតឡើងយ៉ាងពេញបន្ឋុក។
តែបើតាមប្រភព ពីមន្ត្រីសាលាខណ្ឌ 7 មករា ម្នាក់បានអោយដឹងថា កាលដែលល្បែងភ្នាល់ទឹកភ្លៀងដំណើរការយ៉ាងរលូនរាល់ថ្ងៃ កេីតចេញពីអំណាចទឹកលុយរបស់លោក ម្ចាស់ សួរ ហៅ តា សួរ យកមកបិទមុខ មន្ដ្រីថ្នាក់ខណ្ឌដល់ថ្នាក់លើទេីបដំណើរការយ៉ាងរលូនយ៉ាងនេះ។
ចុះបើដូច ប្រភពពី មន្ត្រីខាងបានលើកមែន តេី សម្តេច ក្រឡាហោម ស ខេង គួរតែមានចំណាត់ការបែបណាចំពោះ លោក តា សូរ អធិរាជល្បែងភ្នាល់ទឹកភ្លៀង បេីលោក ឃួង ស្រេង និង លោក ស ថេត ដែលជាអ្នកគ្រប់គ្រង ដែនអាណាចក្រ ក្នុងក្រុងភ្នំពេញមិនហ៊ានប៉ះពាល់ លោក តា សួរ ផងនោះទាន ?……..៕
ដោយ គេហទំព័រ អង្គរថ្មី 0979079794