ល្បែងភ្នាល់ទឹកភ្លៀង ដុះស្លែនៅសង្កាត់អូរឬស្សី2 សមត្ថភាព លោក ឃួង ស្រេងជាចៅហ្វាយក្រុង មិនមានអំណាចបង្រ្កាបបានទេ មានតែ សម្តេចតេជោ ហ៊ុន សែន ទេីបអាចនិយាយជាមួយ លោកម្ចាស់ សួរ អធិរាជទឹកភ្លៀងបាន!
ល្បែងភ្នាល់ទឹកភ្លៀង ដុះស្លែនៅសង្កាត់អូរឬស្សី2 សមត្ថភាព លោក ឃួង ស្រេងជាចៅហ្វាយក្រុង មិនមានអំណាចបង្រ្កាបបានទេ មានតែ សម្តេចតេជោ ហ៊ុន សែន ទេីបអាចនិយាយជាមួយ លោកម្ចាស់ សួរ អធិរាជទឹកភ្លៀងបាន!
នៅក្រុងភ្នំពេញ តាមបណ្ដោយផ្លូវ139 កែងនឹងស្តុបមហាវិថី ហ្សាលដឺហ្គោល នៅជាន់ខាងលើ ដំបូលផ្ទះល្វែង គឺជាទីតាំងភ្នាល់ទឹកភ្លៀង ដែលធំជាងគេស្ថិតក្នុង សង្កាត់អូរឬស្សី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ។
បេីតាមប្រភពបានឲ្យដឹងថា ទីតាំងភ្នាល់ទឹកភ្លៀង ដ៏ធំមួយនេះ បានបង្កើតទីតាំង ជាសាខាច្រើនកន្លែងទៀត ក្នុងរាជធានីភ្នំពេញ ហើយដោយមានការលើកឡើងថា ទីតាំងភ្នាល់ទឹកភ្លៀង នៅសង្កាត់អូរឬស្សី2នេះ គឺបើកលេងជិត២0ឆ្នាំមកហើយ ឲ្យតែដល់រដូវភ្លៀងធ្លាក់ គឺចាប់ផ្ដើមបើកលេង ដែលមានម្ចាស់ឈ្មោះលោក ម្ចាស់សូ (ហៅតាសួ) ប៉ុន្តែចាប់តាំងពីកើត កូវីតមក លោកម្ចាស់សួ ដែលជា មេល្បែង គឺ គាត់ នៅឯក្រៅប្រទេស ដោយប្រគល់ឲ្យក្រុមគ្រួសារ បន្តមមរតកល្បែងដុះស្លែ ព្រោះជាប្រភេទល្បែងដែល កើបលុយក្នុងមួយរដូវភ្លៀងម្ដងៗ ដោយចៅហ្វាយក្រុងនីមួយដែលមកឈរជេីងជា ចៅហ្វាយក្រុង ក៏ មិនអាចប៉ះពាល់ដល់លោក ម្ចាស់ សូរ បានដែរព្រោះលោកម្ចាស់ សួរ ខ្នងក្រាសជា សម្ដេច ក្រឡាហោម ស ខេងទៅទៀត។
ដូច្នេះការដាក់ចេញនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង9ចំណុចបានបញ្ជាក់ យ៉ាងច្បាស់ថា ល្បែង ស៊ីសងគ្រប់ប្រភេទ បង្កឲ្យមានអំពើហិង្សា ក្នុងគ្រួសាររួមទាំងសកម្មភាព ចោរលួច ឆក់ប្លន់ ធ្វើឲ្យប្រជាពលរដ្ឋមាន ការភ័យខ្លាច នោះមានន័យអ្វី បេីលោកម្ចាស់ សួរ គឺ ជាអធិរាជ ល្បែងបេីកលេងយ៉ាងរលូន ដោយគ្មានមន្រ្តីថ្នាក់ណាហ៑ានពាល់ផងនោះ ។
ចុះបើល្បែងភ្នាល់ទឹកភ្លៀង របស់លោកម្ចាស់ សួរ ក្នុង សង្កាត់អូរឬស្សី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ទាំងអាជ្ញាធរនិង សមត្ថកិច្ចបុស្តិ៍អធិការ និងស្នងការបិទភ្នែក ឲ្យបទល្មើសបើកលេង ដើម្បីតែស្វែងរកផលប្រយោជន៍ បែបហ្នឹង តើប្រជាពលរដ្ឋអាចរំពឹង ទៅលើសុខសុវត្ថិភាព បានដោយរបៀបណា ។
នៅក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក ឯកឧត្ដមហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី ក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្បាស់ៗថា ស្ថាប័នសារព័ត៌មានគឺជា អំណាចទី4 ។ អ្នកសារព័ត៌មានបាន ចូលរួឧមជួយសង្គមយ៉ាងច្រើន ដូចជាផ្ដល់ព័ត៌មានដល់ សាធារណៈជនឲ្យបានដឹង ។ ភាពអសកម្មនានា គឺអ្នកសារព័ត៌មានជាអ្នក រួមចំណែកផ្សព្វផ្សាយ ឲ្យប្រមុខរាជរដ្ឋាភិបាល បានដឹងរហូតមានបទបញ្ជា ឲ្យកងកម្លាំងចុះទៅអនុវត្ត ។
តើការផ្សព្វផ្សាយពីបទល្មើស ល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ដុះស្លែនៅកណ្ដាលក្រុងភ្នំពេញ គឺជាការរួមចំណែកផ្ដល់ព័ត៌មាន ឲ្យអាជ្ញាធរនិងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់លោក បានជ្រាបតែប៉ុណ្ណោះ ។ ប៉ុន្តែបើអាជ្ញាធរនិង សមត្ថកិច្ចក្នុងក្រុង លោកជ្រាបហើយ តែមិនព្រមអនុវត្ត គឺជារឿងមួយផ្សេងទៀត ។ ព្រោះថាមានតែ និតិប្រតិបត្តិ តែប៉ុណ្ណោះ ទើបអាចធានា ដល់សុខ សុវត្តិភាព ជូនប្រជាពលរដ្ឋបាន ពិតប្រាកដ ឬមួយច សម្តេច តេជោ ហ៊ុន សែនស្រែក ទេីប បងបូលគ្នាអនុវត្តទាន….. ..៕
ដោយ ATN 0979079794