អំណាច លោក ម៉េង វិមានតារា ធំមហាមេយសូម្បីតែ លោក ឃួង ស្រេង លោក ស ថេត មិនហ៑ានក្អកផង ទេីបអាចបង្កើតសង្វៀនបញ្ជល់មាន់បានយ៉ាងរលូនបែបនេះឬ ?

អំណាច លោក ម៉េង វិមានតារា ធំមហាមេយសូម្បីតែ លោក ឃួង ស្រេង លោក ស ថេត មិនហ៑ានក្អកផង ទេីបអាចបង្កើតសង្វៀនបញ្ជល់មាន់បានយ៉ាងរលូនបែបនេះឬ ?

នៅក្នុងក្រុងភ្នំពេញមានប៉ុន្មានខណ្ឌដែលហ៑ានបេីកអោយមាន ទីតាំងសង្វៀនបញ្ជល់មាន់អាប៉ោងនោះគីមានតែខណ្ឌមានជ័យដែលមានអំណាចអាចដំណេីរបានយ៉ាងរលូលដោយ មិនខ្លាចលោក ឃួង ស្រេង នឹង លោក ស ថេត ឡេីយ ។
ជាក់ស្តែងសង្វៀនបញ្ជល់មាន់នឹងអាប៉ោងមួយកន្លែងស្ថិតនៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ រាជធានីភ្នំពេញបិតហើយបើកវិញកាន់តែធំ ម្ចាស់មានអំណាចនៅក្នុងខណ្ឌ កំពុងតែបើកដំណើរការលេងយ៉ាងរលូនមិនខ្លាច កូវីដ.19 ដោយទទួលអ្នកញៀនល្បែងស៊ីសងទាំងនោះ មិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចថ្នាក់ណាបង្ក្រាបឡើយ។

បើយោងតាមប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀន អាងប៉ោងនោះបានឲ្យដឹងថា រាល់ថ្ងៃឃើញក្រុមអ្នកញៀនល្បែងជាច្រើនជិះឡានមូតូ កាន់មាន់ចូលទៅដើម្បីយកទៅជល់ភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ អាប៉ោងព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញពេលគេចាញ់ឈ្នះម្តងៗ។

តាមសម្តីមន្ត្រីខណ្ឌម្នាក់បង្ហើបថា សង្វៀនអាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ក្នុងករណីនេះដែរមានមេសង្វៀនដ៍ធំឈ្មោះ សាញ់ និងសាទ នេះជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងក្រុងដេីម្បីបិតមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។មន្រ្តីនោះបន្តថា ក្នុងទឹកដីខណ្ឌសែនសុខនេះ ល្បែងខុសច្បាប់គ្រប់ប្រភេទជាពិសេសល្បែងជល់មាន់អាប៉ោង បើលោកពេជ្រ កែវមុន្នីចៅហ្វាយខណ្ឌនិងលោម៉េង វិមានតារាអធិការ មិនបើកដៃឲ្យលេងគឺមិនមានទេ?។

ប្រជាពលរដ្ឋ​បាន​លើកឡើងទៀតថា ដោយសារ​ល្បែងស៊ីសង​ដូចជា បញ្ជល់មាន់ និង​អាប៉ោង ត្រូវគេ​បើក​លេង​ក្នុង​ទ្រង់ទ្រាយ​ធំ​សំបើម បែបនេះទើប​នៅក្នុងក្រុងភ្នំពេញ​កើតមាន​បទល្មើស​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​ដូចជា អំពើចោរកម្ម និង​អំពើហិង្សា​ក្នុង​គ្រួសារ ជាដើម​។ ប្រជាពលរដ្ឋបន្ត​ទៀតថា បច្ចុប្បន្ន​នៅក្នុង​មូលដ្ឋាន​មាន​ករណី​ចោរលួច​ឆក់ ស្ទើរ​ជា​រៀងរាល់ថ្ងៃ ហើយ​អ្នកភូមិ​ខ្លះ​បាន​យក​ប្លង់ដី ប្លង់​ផ្ទះ ទៅ​បញ្ចាំ​ដើម្បី​យកលុយ​លេងល្បែង​ស៊ីសង​ចាញ់​អស់​ជា​បន្តបន្ទាប់​។

សូមបញ្ជាក់ថា ក្នុងការ​ភ្នាល់​ជល់មាន់អាប៉ោង ម្ដងៗ​មាន​អ្នក​ឈ្នះ​ចាញ់​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មួយនេះទេ​ ខណៈគេសង្ស័​យ​ថា​ល្បែង​ភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះ ជា​ឆ្នាំងបាយ​លោកពេជ្រ កែវមុន្នីនិងលោកម៉េង វិមានតារាអធិការ ទើបរក្សាភាពស្ងៀមស្ងាត់​បើក​ដៃទុកឲ្យ​ល្បែងភ្នាល់មួយនេះកើតឡើ​ងយ៉ា​ងអនាធិបតេយ្យបែបនេះ។​

ដូច្នេះ​ប្រជាពលរដ្ឋ​ក៏ដូចជាមហាជន បាន​សូម​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោកឃួង ស្រេងអភិបាលក្រុងភ្នំពេញនិងលោកស ថេតស្នងការជាពិសេស(សម្តេចតេជោ ហ៊ុន សែន) គួរចាត់វិធានការលើលោកពេជ្រ កែវមុន្នីនិងលោកម៉េង វិមានតារាអធិការខណ្ឌ ដែលកំពង់បើកដៃឲ្យមានសង្វៀនជល់មាន់ អាប៉ោងស្ថិតនៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រសិនបើជា​លោកពេជ្រ កែវមុន្នីនិងលោកម៉េង វិមានតារាអធិការខណ្ឌ ពិតជាមិនបាន​ជាប់ពាក់ព័ន្ធនឹងផលប្រយោ​ជន៍ផ្ទាល់ខ្លួន​ទេនោះ គឺត្រូវតែហ៊ាន​បង្ហាញ​ជំហរដឹកនាំដោយភាព​ស្មោះត្រង់​បម្រើប្រជាព​លរដ្ឋ​ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភា​ព​របស់រាជរដ្ឋាភិបាល​និងស្របពេល រដ្ឋាភិបាលកំពុងតែរួមគ្នាការពារការរីករាលដាលនៃជំងឺ កូវីដ.19 មិនមែនបណ្តោយឲ្យមានល្បែងដូច្នេះទេ? ……៕
ដោយATN 0712766466