ឯកឧត្តម អ៑ូច ភា ខិតខំបម្រើ ពលរដ្ឋ ចុះហេតុអ្វី កូន ចៅ ឯកឧត្តម សុខ សំណាង ស្នងការខេត្តតាកែវ ដឹងថា លោក ប្រធានការិយាល័យ ប៉ូលិសសេដ្ឋកិច្ច នឹង កូន ចៅដេីរតួជាមន្រ្តី បីជំនាញដែរឬទេបាទ?

ឯកឧត្តម អ៑ូច ភា ខិតខំបម្រើ ពលរដ្ឋ ចុះហេតុអ្វី កូន ចៅ ឯកឧត្តម សុខ សំណាង ស្នងការខេត្តតាកែវ ដឹងថា លោក ប្រធានការិយាល័យ ប៉ូលិសសេដ្ឋកិច្ច នឹង កូន ចៅដេីរតួជាមន្រ្តី បីជំនាញដែរឬទេបាទ?

រឿងគួរអោយអស់សំណើចមួយនៅក្នុងខេត្ត តាកែវ មានអភិបាល រងខេត្ត តាកែវ ម្នាក់បានសេីចនឹងលើកឡើងអំពី មន្ត្រីប៉ូលិសការិយាល័យសេដ្ឋកិច្ចដេីរគាបកប្រជាពលរដ្ឋដែលរកស៊ីដឹកដីតាមភូមិដោយទាលុយពី៤០០$ទៅ៨០០$គ្មានញញេីតដល់ថ្នាក់ដឹកខេត្តបន្តិចសោះយ៉ាងនេះ។
នៅក្នុងដែនអាណាចក្រ ខេត្ត តាកែវ ប្រជាពលរដ្ឋកំពុងរងទុក្ខមិនសុខចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់លោកប្រធានការិយាល័យសេដ្ឌកិច្ចនៃស្នងការខេត្តតាកែវ កំពុងធ្វើព្យុះភ្លៀងដោយខ្លួនជាប៉ូលីសេដ្ឌកិច្វតែដេីរតួថាជាមន្រ្តីគយនឹងជាមន្រ្តីរ៉ែថាមពលទៅវិញនោះ។
បេីតាមប្រភពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវបានអោយដឹងថា មានមន្ត្រីប៉ូលីសការិយាល័យសេដ្ឋកិច្ចដែលមានឈ្មោះ អ៑ុំ សុផល នឹង ឈ្មោះ សុខ សុខុម តែងតែដេីរធ្វើព្យុះភ្លៀងពេញក្នុងដែនអាណាចក្រខេត្តតាកែវដោយតែងខ្លួនជាមន្រ្តីបីជំនាញក្នុងពេលទាលុយពីឡានដឹកដី។ក្នុងការចុះទៅដល់រន្ធដៅដីដោយសួររកជំនាញគ្រប់តែម្តង គឺ សួររកច្បាប់អនុញ្ញាតជិកដី រកពន្ធ ឡាន រកប័ណ្ណបេីកបរ ពេលមិនអោយមេីលគឺលោកទាំងពីចាប់ក្របូចកអាវរកវាយថែមទៀតផង។ពេលដែលសួររួចគឺដាក់តម្លែភ្លាមដោយមួយឡានចាប់ពី៤០០$ទៅ៨០០$ទោះឡានមានឯកសារគ្រប់គ្រានក៏ដោយបេីមិន ព្រមតាមការទាមទារទេនោះនឹងបញ្ជូនឡានទៅស្នងការភ្លាម។
តាមប្រភពរបស់ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍នោះបានបន្ត ទៀតថា លោក អ៑ុំ សុផល នឹង លោក សុខ សុខុម ពេលចុះអនុវត្តមានចរិតដូចចោរប្លន់អញ្ចឹងឯ សម្តីនឹងកាយវិកាមិនសមជាមន្រ្តីបម្រេីរាស្រ្តបន្តិចសោះឡេីយ ។ នេះហេីយឬដែលសម្តេច តេជោ ហ៑ុន សែន តែងតែ លេីក ថាមន្ត្រីបម្រើរាស្ត្រ មិនមែនជាន់ករាស្រ្តនោះទេ ចុះហេតុអី្វ បានជាលោកទាំងពីធ្វេីផ្ទុយពីសម្តី សម្តេចយ៉ាងងងេីលបែបនេះ ទាន ?។
បេីតាមប្រភពពីមន្ត្រីប៉ូលិសអត់លិឍបានអោយដឹងថា រឿងសាហាវៗរបស់មន្រ្តីប៉ូលិសដែលអាងខ្លួននៅជិតមេតែងតែយកឈ្មោះមេចោលក្នុងធុងសំរាមជាហូរហែ ដែលតែងយកឈ្មោះមេដេីរកជាប្រយោជន៍សម្រាប់ខ្លួនតែប៉ុណ្ណោះ។ ដូចជាចាប់ឡានទារលុយពីឡានដឹកទំនិញ ច្រើនហួសការកំណត់ ឥឡូូវមកដេីចាប់ឡានដឹកដីទារកពន្ធ ហេីយចោទឡាន ខុសបច្ចេកទេស ដោយឡានប្រជាជនមានឯកសារគ្រប់គ្រាន់ក៏ដោយនេះរជារឿងអយុត្តិធម៍ដែរឬទេសម្រាប់រាស្រ្តនោះ ។ តេី ឯកឧត្តម សុខ សំណាង មានបានដឹងនូវអំពើដ៏អាក្រក់របស់មន្ត្រីទាំងនេះដែរ ឬ ទេ ទាន?
ជាចុងក្រោយនៃការឈេឺចាប់របស់ប្រជាពលរដ្ឌ លោកលេីកដៃសំពះដល់រដ្ឋាភិបាល ជាពិសេស ដល់សម្ដេច តេជោ ហ៑ុន សែន ជួយដល់ប្រជាពលរដ្ឋ ដែល ខ្ចីលុយពីធនាគារយកមកទិញឡានដឹកដីគ្រាន់ចិត្តជីវិតប្រចាំថ្ងៃតែលោក ប៉ូលិសមកចាប់ទារលុយឆៅៗយ៉ាងនេះ តេី រកលុយបង់ធនាគារយ៉ាងម៉េចនឹងបាន សម្តេច បេីទារឡានមួយ៤០០$ទៅ៨០០$បែបនេះបាទ …….៕
ដោយ ATN 0712766466