
ចៅហ្វាយខេត្ត ស្នងការ ខេត្តកែប ត្រូវតែរកចំណូល ពីល្បែងទេីបអភិវឌ្ឍខេត្តបានឬ?
ចៅហ្វាយខេត្ត ស្នងការ ខេត្តកែប ត្រូវតែរកចំណូល ពីល្បែងទេីបអភិវឌ្ឍខេត្តបានឬ?
នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ខេត្តកែបជាខេត្តមូយដែលមានវិស័យទេសចរណ៍ដែលជាចំណូលសម្រាប់គ្រប់គ្រងអភិវឌ្ឍខេត្ត។
ចុះហេតុអ្វីចៅហ្វាយខេត្តនឹងស្នងការខេត្តនៅតែបន្តរកចំណូលពីសង្វៀនជល់មាន់នឹងអាប៉ោងមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃធំ ឃុំ ព្រៃធំ ស្រុក ដំណាក់ចង្អើរ ខេត្តកែប ដែលមានម្ចាស់ ឈ្មោះ( នី )កំពុងតែលេងបានដោយសេរីខណ: ពេលដែលមានសមត្ថកិច្ចតែមិនចុះទៅបង្ក្រាប។
តែដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថាទីតាំងល្បែងខាងលើនេះលេងជារៀងរាល់ថ្ងៃតែមិនមានសមត្ថកិច្ចចុះបង្ក្រាបទើបអ្នកសារព័ត៌មានយើងចុះទៅផ្តិតយករូបភាពនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ដើម្បីធ្វើការផ្សាយក៏ដូចជាការជូនដំណឹងដល់អជ្ញាធរពាក់ព័ន្ធក្នុងស្រុកដំពាក់ចង្អើរដើម្បីមានវិធានការចុះបង្ក្រាបនូវទីតាំងល្បែងខាងលើនេះ។
បើតាមប្រភពដដែលបានបន្តថាជារៀងរាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្ភណ៍ពីសុវត្ថិភាពក្នុងការរស់នៅហើយនឹងមានការរំខានដោយសំលេងហ៊ោកញ្ជ្រៀវពីសំណាក់អ្នកល្បែងទាំងនោះហើយអ្វីដែលពួកគាត់ព្រួយបារម្មណ៍បំផុតនោះគឺខ្លាចកើតមានអំពើរចោរកម្មណាមួយកើតឡើង ព្រោះថាពួកគាត់ចំណាំមើលថាអោយតែកន្លែងមានល្បែងស៊ីសងច្រើនកន្លែងនោះតែងតែកើតមានអំពើរលួច ឆក់ ប្លន់ ឬអំពើរចោរកម្មជាក់ជាមិនខាន។ក្នុងនោះដែរក៏មានការសុំណូមពរពីរសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានដើម្បីអនុវត្តនៅច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចក៏សូមអោយអជ្ញាធរពាក់ព័ន្ធក្នុងស្រុកដំណាក់ចង្អើរ ជាពិសេសលោកអធិការស្រុកដំណាក់ចង្អើរសូមអោយមានការបង្ក្រាបផងទានដើម្បីកុំអោយប្រជាពលរដ្ឋមានការរិ:គន់នឹងព្រួយបារម្ភណ៍ពីសុខសុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់។
នៅក្នុងនោះប្រជាពលរដ្ឋសង្ឃឹមថាលោកចៅហ្វាយខេត្ត នឹង ស្នងការខេត្ត មានវិធានការនឹងមានចំណាត់ការចំពោះល្បែងសុីសងមួយនេះផង។
ប្រជាពលរដ្ឋរងចាំមេីល ក្រោយ គេហទំព័រ អង្គរថ្មី បានផ្សព្វផ្សាយរួច តេី មានចំណាត់ការដែរឬទេ ?
ដោយ អង្គរថ្មី 0712744644