​ ហេតុអ្វី ចៅហ្វាយខេត្ត នឹង ស្នងការខេត្ត កែប បេីកអោយមានល្បែងសុីសងផ្គេីន សម្តេច ស ខេង យ៉ាងបែបនេះឬ?

​ ហេតុអ្វី ចៅហ្វាយខេត្ត នឹង ស្នងការខេត្ត កែប បេីកអោយមានល្បែងសុីសងផ្គេីន សម្តេច ស ខេង យ៉ាងបែបនេះឬ?

​​ ​​​​ខេត្តកែបជាខេត្តមួយដែលមានចំណូលគួរអោយកត់សម្គាល់ដែចុះហេតុអ្វីចៅហ្វាយខេត្តនឹងស្នងការបង្កេីនចំណូលដោយបេីកអោយមាន សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយ​កន្លែង បច្ចុប្បន្ន​កំពុង​ដំណើរការលេងយ៉ាងសប្បាយនៅចំនុចចំការស្វាយជាប់ផ្លូវរទេះភ្លើង ស្ថិតនៅភូមិចំការដូង ឃុំស្រុកដំណាក់ចង្អើរ ខេត្តកែប។

បេីតាមសេចក្ដីរាយការណ៏បានឲ្យដឹងថា ក្នុង១ថ្ងៃៗបើនិយាយពីម៉ូតូមិនក្រោម៣០០គ្រឿង ហើយបើឡានមិនក្រោម១០០ឡាននោះទេដែលចូលទៅលេងកម្សាន្តក្នុងសង្វៀននោះ។

ចំណែកប្រភពពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា អ្នកបើកលេងនៅចំនុចខាងលើ គឺគេមានខ្សែរធំនៅចាំការពារពីក្រោយហើយការលេងគឺមានការភ្នាល់គ្នាលុយធំៗសម្បើមណាស់ ចំណែកអ្នកចូលលេងវិញភាគច្រើនសុទ្ធតែអ្នកធ្វើផ្នែកច្បាប់តែម្ដង។

ពាក់ពន្ធ័ករណីខាងលើ លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរមាន​ប្រសាសន៍ថា លោកស្រីពិតជាបានដឹងព័ត៏មានថាមានសង្វៀនជល់មាន់នៅចំនុចហ្នឹងមែន តែមិនមែននៅទឹកដីរបស់លោកស្រីទេ គឺស្ថិតនៅក្នុងភូមិដំណាក់ចង្អើរក្រុងកែបនោះទេ តែមានការភ័ណ្ឌច្រឡំដោយសារសង្វៀនខាងលើជាប់ព្រំប្រទល់ជាមួយស្រុកដំណាក់ចង្អើរ។

តេីលោកចៅហ្វាយខេត្តនឹងស្នងការខេត្តកែបមានចំណាត់ការបែបណាចំពោះសង្វៀនមាន់នឹងល្បែងគ្រប់ប្រភេទនេះដែលកេីតក្នុងទឹកដីដែលខ្លួនកាន់កាប់ឬចាំថ្នាក់ដឹកនាំកំពូលស្រែកទេីបបង្រ្កាបទាន?
ដោយ គេហទំព័រ ATN 0712766466