ឯកឧត្តម ឱម យ៉ិនទៀង មិនអាចបកស្បែកមុខ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការនឹងប្រធានជញ្ជីងថ្លឹងស្ទឹងច្រាលខេត្តព្រះសីហនុព្រោះតែ លោក ស៑ុន ចាន់ថុន ជាខ្នងបង្អែកឬ?

ឯកឧត្តម ឱម យ៉ិនទៀង មិនអាចបកស្បែកមុខ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការនឹងប្រធានជញ្ជីងថ្លឹងស្ទឹងច្រាលខេត្តព្រះសីហនុព្រោះតែ លោក ស៑ុន ចាន់ថុន ជាខ្នងបង្អែកឬ?

​​​​​​​​លោកស៑ុនចាន់ថុនប្រកាសដកមន្ត្រីតាមស្ថានីយ៍ជញ្ជីងថ្លឹងគ្រាន់តែបិទបាំងភាពពុករលួយដូច លោកបូរីវង្សសានិត្យប្រធានមន្ទីរខេត្តព្រះសីហនុជាមួយប្រធានជញ្ជីងថ្លឹងស្ទឹងច្រាលទេព្រោះថាវាជាចំណូលរួមក្នុងបែងចែកផលលាភគ្នាតែប៉ុណ្ណោះ ។

លោកស៑ុនចាន់ថុលជារដ្ឋមន្ត្រីក្រសួងសាធារណ:ការនិងដឹកជញ្ជួនតែងតែស្រែកក្តែងថាដកតំណែងមន្ត្រីតាមសា្ថនីយ៍ជញ្ជីងថ្លឹងរយន្ត ប្រសិនជារកឃេីញថាបានប្រព្រឹត្តនូវអំពើពុករលួយនោះ។សម្តី របស់លោក ស៊ុន ចាន់ថុល គ្រាន់តែធ្វេីទីងមោងដាក់ក្នងស្រែដង្អេីលចាបតែប៉ុណ្ណោះ ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនព្រមានដកមន្ត្រីតាមបណ្តាតាមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តណា ដែលប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យមានការដឹកជញ្ជូនលើសទម្ងន់ បង្កឲ្យខូចផ្លូវជាតិ ខាតបង់ទ្រព្យសម្បត្តិជាតិ នោះ តែការព្រមាននេះហាក់បីមិនពីរោះស្មេីរនិងគេទះគូទប៉ោតផង នេះជារឿងដែលគ្មានប្រសិទ្ធភាពសោះឡើយទៅ លើ មន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ព្រោះជាប្រភពចំណូលដ៏ផ្អែមមាត់របស់លោក បូរី វង្សសានិត្យ ដែលទើបឡើកាន់តំណែងជាប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ។

តែបេីតាមប្រភពពីក្រុមមន្ត្រីក្នុងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពេលលោក បូរី វង្សសានិត្យ ទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ រួចមកគឺលោកចាប់ផ្តើមប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។ជាក់ស្ដែងករណីក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ គឺដោយសារតែមានការឃុបឃិតបើកដៃពីសំណាក់លោក បូរី វង្សសានិត្យ ដែលមានខ្នងបង្អែករឹងមាំ។

រឺឯប្រភពស្និទ្ធនឹងប្រធានមន្ទីសាធារណការខេត្តព្រះសីហនុលួចខ្សឹមថា លោក បូរី វង្សសានិត្យ នឹង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីក្រោយ ទើបហ៊ានប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តបានដូច្នេះ។ រឺឯសម្តីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលាខេត្តព្រះសីហនុ បានឲ្យដឹងដែរថា បច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងក្រអឺតក្រទមទំនងមានការបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ផងដែរ។ក្រុមអាជីវករបន្តថា ទោះបីឈ្មួញដឹកជញ្ជូនទំនិញតាមរថយន្តផ្ទុកមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយ តាមការកំណត់របស់លោក រ័ត្ន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល និងបក្ខពួកក្រោមលេសថ្លៃបាយទឹកចំនួន២០០០០រៀល បើដឹកលើសចាប់ពីទម្ងន់៥តោនចុះ គឺត្រូវបង់៥០០០០រៀល ហើយបើដឹកលើសទម្ងន់ចាប់ពី៥តោនឡើងទៅ គឺត្រូវពិន័យក្នុង១តោន៣០០ ០០០រៀល ដោយគ្មានការតវ៉ា។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្តទៀតនោះទេ?។

ចំពោះក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តដឹកជញ្ជូនទំនិញ ដឹកជញ្ជូន ក្រួស ថ្ម និងខ្សាច់ ឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ចាប់ពី2500គ្រឿងឡើងទៅក្នុង១ថ្ងៃៗ ដែលធ្វើឲ្យលោក រ័ត្ន ប្រធានស្ថានីយ៍និងបក្ខពួកប្រមូលបានលុយមិនតិចនោះឡើយ។ប្រភពបន្តថា រថយន្តផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់គឺអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ដោយមិនចាំបាច់ចូលថ្លឹងឡើយ ឲ្យតែបង់លុយដល់មន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ជាការស្រេច។ ក្រុមមន្ត្រីក្រោមឱវាទលោក រ័ត្ន ដែលជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលបានបង្ហើបថា លោក រ័ត្ន តែងតែប្រើឈ្មោះប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ និងប្រើឈ្មោះមន្ត្រីធំៗក្នុងក្រសួងសាធារណការមួយចំនួនដើម្បីបិទបាំងទង្វើមិនប្រក្រតីនឹងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម។

បេីតាមប្រភពមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តអាចជាប្រភពចំណូលរបស់លោក បូរី សានិត្យ និងលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងដែរ។ជាក់ស្ដែងបច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងកេងលុយរដ្ឋយ៉ាងរលូន ហើយក៏ជាប្រភពនៃគ្រោះថ្នាក់ចរាចរណ៍និងកាបំផ្លាញទ្រព្យសម្បត្តិជាតិយ៉ាងសម្បើម ដែលលោក សេង ឈួន មិនគួររក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីបែបនេះទេ។

ចាំមេីលថសលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បណ្ដោយឲ្យប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមរបៀបជិះសេះលែងដៃយ៉ាងអំពើចិត្តឬ?។
បេីហេតុនេះ តេី ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើ
ពុករលួយនៅតាមដងផ្លូវនោះ មិនគួរមើលរំលងអំពើពុករលួយយ៉ាងរាលដាលរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ស្រុកកំពង់សិលា នោះទេ តេី ឯកឧត្តម គួរយកអភិក្រមទាំងប្រាំរបស់ សម្តេច វាយតម្លៃបានឬទេ ទាន…….. ៕
ដោយATN/07127664