បេី មិនយកលុយ ថ្វាយលោក សៅ សុខា នឹងវេង សាខុន ធ្វេីម្តេច ឌី ឌុកយកឈ្មោះ ក្រុមហ៑ុន សំអឿនសុវណ្ណដឹកឈេឺរញ្ជួយព្រះធរណីស្រេចតែក្បាលចិត្តដោយមិនក្រែងសម្តេច ហ៑ុន សែនឬ?

បេី មិនយកលុយ ថ្វាយលោក សៅ សុខា នឹងវេង សាខុន ធ្វេីម្តេច ឌី ឌុកយកឈ្មោះ ក្រុមហ៑ុន សំអឿនសុវណ្ណដឹកឈេឺរញ្ជួយព្រះធរណីស្រេចតែក្បាលចិត្តដោយមិនក្រែងសម្តេច ហ៑ុន សែនឬ?

 

បេីយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាលោក ឌី ឌុកកំពុងតែធ្វេីមានធ្វេីបានពីការកាប់បំផ្លិចបំផ្លាញព្រែឈេឺដោយយក ក្រុមហ៊ុន​សំ​អឿន​ សុសុវណ្ណ បន្តធ្វើសកម្មភាពដឹកជញ្ជូនឈើចេញព្រៃអភិរក្ស និង​ព្រៃ​សហគមន៍​ ចូល​ការដ្ឋាន​ក្រុមហ៊ុន​នេះដដែរ ដោយឡែកលោកវ៉េងសុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងលោកសៅសុខា មេប៉េអឹមលើផ្ទៃប្រទេស ដែលជាអ្នកទទួលបន្ទុកបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ហេតុអីក៌មិនចុះ​ស៊ើបអង្កេត​ផង?តើលោកវ៉េងសុខុន នឹងលោកសៅសុខា ត្រូវថ្នាំសណ្តំលោកឌី ឌុក នឹង ក្រុមហ៊ុន សំអឿន សុវណ្ណ ហើយទេដឹង?

 

តែបេីតាមប្រសាសរបស់ុំសង្កែពីរ ស្រុក​ឆែប និង​សកម្មជន​បរិស្ថាន សង្កេត​ឃើញ​ថា ការ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ ពី​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​ ព្រៃ​សហគមន៍​ និង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ ពី​សំណាក់​ក្រុមហ៊ុន​សំ​អឿន​ សុវណ្ណ​ គឺ​ ធ្វើឲ្យ​ដើម​ឈើ​ធំៗ ក្នុង​តំបន់​ព្រៃ​ការ​ពារ​ធម្ម​ជាតិ​ទាំងនោះ​នឹង​រលាយ​ទាំង​ស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។សហគមន៍​រស់នៅ​ឃុំសង្កែពីរ​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ ឧសភា​ថា ព្រៃ​សហគមន៍​សាមគ្គី​សង្កែ​ពីរ និង​ព្រៃ​សហគមន៍​ផ្សេង​ទៀត ឋិត​ក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យសែន​ បាន​បាត់បង់​ដើម​ឈើ​ធំៗ អស់​ស្ទើរ​ទាំង​ស្រុង​ ដោយសារ​អ្នកភូមិ​ខ្លះ​សម្រុក​ដណ្តើម​គ្នា​កាប់​ យក​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ សំអឿន​ សុវណ្ណ។

 

បេីតាមប្រភពខាងលើបានឲ្យដឹងទៀតថា ខាងក្រុមហ៊ុនសំអឿន សុវណ្ណ បាន​កែន​ប្រជាពល​រដ្ឋ​ឲ្យ​ចូល​ព្រៃ​ឡង់​ និង​ព្រៃ​ព្រះ​រកា​ ដើម្បីកាប់​​ឈើ​ធំៗ​លក់​ឲ្យ​ក្រុមហ៊ុនរបស់ខ្លួន​ ក្រោយពី​ប្រមូល​ទិញ​ឈើ​ក្នុង​ព្រៃ​សហគមន៍​ នៅ​តំបន់​នោះ​អស់​ស្ទើរ​ទាំង​ស្រុង។ ប្រភពខាងលើបានបន្តទៀតថា? ស្ទើរ​ជា​រៀង​រាល់​យប់​ មាន​រថយន្ត​យី​ឌុប​ធំៗ​ បាន​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ការដ្ឋាន​ក្រុមហ៊ុន សំ​អឿន សុវណ្ណ​ ឆ្លង​កាត់​ខេត្ត​កំពង់ធំ ដើម្បីយកទៅចែកចាយបន្តតាមបណ្តាលខេត្ត។

 

តែនៅក្នុង បច្ចុប្បន្ននេះប្រជាពលរដ្ឋ​កំពុងតែនាំគ្នាភ័យ​ព្រួយ​ខ្លាចអត់​មាន​ឈើ​ធ្វើ​ផ្ទះ​សម្បែង បើ​ក្រុមហ៊ុននេះ ដឹក​ឈើ​រាល់​តែ​យប់ មួយ​យប់ៗ ៤ ទៅ ១០អា​យីឌុប រថយន្ត​ធុន​ធំៗផ្អើលពេញព្រៃដោយមិនមានសមត្ថកិច្ចណាមួយហ៊ានចាត់វិធានការទៅលើក្រុមហ៊ុនសំអឿន សុវណ្ណនេះឡើយ?។ប្រភពដ៌ដែរបានឲ្យដឹង​ថា ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​បើក​ទីតាំង​ប្រមូល​ទិញ​ឈើ​ ក្នុង​បរិវេណ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ហេង ហ្វូ ដោយ​យក​លេស​ថា ប្រមូល​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​លិខិត​អនុញ្ញាត តែ​ធាតុ​ពិត​ក្រុមហ៊ុន​នេះ បាន​ទិញ​ឈើ​គ្រប់​តំបន់​ ជា​ពិសេស ឈើ​ដែល​យក​ចេញ​ ពី​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ ក្នុង​ស្រុក​ឆែប​ ស្រុក​ត្បែង​មានជ័យ​ និង​ស្រុក​ជ័យ​ សែន​ ខេត្តព្រះវិហារ​ និង​មាន​ឈើ​ខ្លះ​ដឹកចេញពីព្រៃឡង់ខេត្តស្ទឹងត្រែងផង។

 

បេីតាម សកសកម្មជនបរិស្ថានវិញនោះក៏បាន ចុះសង្កេតរឿងនេះ ដែរដោយលោក​ ហេង​ ស្រស់​ អះអាង​ថា​ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ខាង​ក្រៅ​ ចូល​ការដ្ឋាន​ក្រុមហ៊ុន​បាន​ ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ បាន​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ។ លោក​ថា​ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ មិន​ត្រឹម​តែ​មិន​អើពើ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទេ​ បែរ​ជា​ចេញ​មុខ​កាង​ការពារ​ បទ​ល្មើស​ព្រៃឈើ​ឲ្យ​ឈ្មូញ​ ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចូល​ក្រុមហ៊ុន​យ៉ាង​រលូន។រី​ឯ​ក្រុម​ការងារ​លោក​ បាន​ចុះ​ដល់​ទី​តាំង​ទិញ​ឈើ​របស់​ក្រុមហ៊ុន​នេះ​ដែរ​ កាល​ពី​សប្តាហ៍​មុន​ ប្រទះ​ឃើញ​សន្តិសុខ​យាម​ល្បាត​យ៉ាង​ប្រុង​ប្រយ័ត្ន​ ហើយ​ថ្មីៗ នេះ​ ក្រុម​ឈ្មូ​ញក៏​កំពុង​សម្រុក​កាប់​ឈើ​ក្នុង​ព្រៃ​សហ​គម​ន៍​ដែល​នៅ​សេសសល់​ចុង​ក្រោយ​ចំនួន ២ភូមិ​ទៀត​ នៅ​ក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ៖ «ដល់​ម៉ោង ៨កន្លះ​គេ​ប្រើ​រថយន្ត​សាំងយ៉ុង (Ssang Yong) ដឹក​ចេញ​ពី​ភូមិ​ចូល​ក្រុមហ៊ុន​ហ្នឹង ដល់​ម៉ោង ៩កន្លះ គឺ​គេ​ប្រើ​គោយន្ត​កែច្នៃ​ដឹក។សូមបញ្ជាក់ថា?ក្រុមហ៊ុន​ សំ​អឿន​ សុវណ្ណ​ ទទួល​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្ទៃដី​ជាង​ ៤ពាន់​ ហិកតារ (៤.៣៣៤​.៦១) ឋិត​ក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យសែន​ ខែត្រ​ព្រះវិហារ​ តាំង​ពី​ឆ្នាំ​ ២០១៥​ ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ សហការ​សិក្សា​ពី​ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​បាន។

រឺឯមន្ត្រីសម្របសម្រួលសមាគម​គម អាដហុក​ ខេត្ត​ព្រះវិហារ​ លោក ឡោ​ ចាន់ សង្កេត​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​បែក​គំនិត​ចូល​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ ដោយសារ​ពួក​គាត់​មិន​ទុក​ចិត្ត​អាជ្ញាធរ​ពាក់ព័ន្ធ​ថា នឹង​អាច​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​បាន។ លោក​យល់​ថា ក្រសួង​ និង​អាជ្ញាធរ​ខេត្ត​ គួរ​តែ​ចុះ​ស៊ើប​អង្កេត​ក្រុមហ៊ុន​នេះ​ ក្រោយ​ពី​សកម្មជន​បរិស្ថាន​ និង​សហគមន៍​មូលដ្ឋាន​ត្អូញ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​ជា​បន្ត​បន្ទាប់ ប្រជាពលរដ្ឋដែលគាត់ខំការពារហើយបែរជា​ក្រុមហ៊ុន ពិត​ជា​អ្វី​ដែល​ពលរដ្ឋ​ចោទ​មែន ស្ថាប័ន​ជំនាញ​គួរ​ណា​តែ​បើក​ការ​ស៊ើប​អង្កេត​បឋម​មួយ​សិន​ទៅ។

 

ចំណែកឯ មន្ត្រីអង្គការពន្លកខ្មែរ លោក រ៉ាយ ប៊ុនធីន បាន​ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក សាយ សំអាល់ ឲ្យ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន សំអឿន សុវណ្ណ​ ថា មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​ ពី​ក្រុមហ៊ុន​​ចិន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ លើ​ផ្ទៃដី​ជាង ៤ពាន់​ហិកតារ​ ក្នុង​ស្រុក​ឆែប​ និង​ស្រុក​ជ័យ​ សែន​ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ប្រមូល​ទិញ​ឈើ​ ពី​ព្រៃ​ព្រះ​រកា​ និង​ព្រៃ​នៅតំបន់​ផ្សេងទៀត​ជា​យូរ​មក​ហើយ…….៕

  •     ដោយ ATN 0979079794