
តេីលោក ថង សាវុន អភិបាលខេត្តរតនគីរីជាមេខ្យល់នាំមេឈ្មួញ នីកាចាញជួបឯកឧត្តម សៅ សុខាហេីយបានជាឈើរឺចេញទៅស្រុកយួនយ៉ាងរលូនឬ?
តេីលោក ថង សាវុន អភិបាលខេត្តរតនគីរីជាមេខ្យល់នាំមេឈ្មួញ នីកាចាញជួបឯកឧត្តម សៅ សុខាហេីយបានជាឈើរឺចេញទៅស្រុកយួនយ៉ាងរលូនឬ?ត៍
ពត៍មានថ្មីៗនេះបានអោយដឹងពីប្រជាសហគមន៍ខេត្នគិរី បានខ្សឹបខ្សៀវគ្នាថា ឈ្មួញឈើនៅតំបន់ឃុំញ៉ាងកក្រើកឡើងវិញហើយដែលក្រុមឈ្មួញធ្វើសកម្មភាពប្រមូលទិញឈើពីក្រុមនាក់ដឹកតាមម៉ូតូក្នុងភូមិសាស្ត្រឃុំញ៉ាងចេញពីភូមិម៊ុយ ភូមិតាំងម្លូរនិងតាមបណ្តាភូមិផ្សេងទៀតដែលសមត្ថកិច្ចពាក់ព័ន្ធនៅតំបន់នោះសម្ងំស្ងៀមចាំទទួលលាភសក្ការ:យ៉ាងត្រជាក់ចិត្តដែលក្រុមឈ្មួញ នាំគ្នាដឹកជញ្ញូនឈើខុសច្បាប់ចេញទៅលក់ឲ្យវៀតណាមនាពេលថ្មីនេះបន្ទាប់ពីផ្អាកមួយរយៈ ក្នុងអំឡុងលោក គឹម រស្មី ពាក់ព័ន្ធរឿងលុយពុករលួយនៃការជួញឈើខុសច្បាប់ ។
តែបេីតាមប្រភពពីសមត្ថកិច្ចខេត្តវិញបានលួចខ្សឹបឲ្យអង្គភាពយើងដឹងថាឈ្មួញឈ្មោះគឹម នី(ហៅនីកាចាញ )និងឈ្មោះសេង ប្រណី មានមេឈ្មួញល្បីដ៏ធំម្នាក់ ជានាក់នៅពីក្រោយបញ្ជាឲ្យ ធ្វើសកម្មភាពប្រមូលទិញ កាប់ និងដឹកជញ្ជូនបានប្រហែលជាងមួយសប្តាហ៍ក៏ត្រូវបានផ្អាកសកម្មភាពវិញនៅប៉ុន្មានថ្ងៃនេះគឺចាប់ពីថ្ងៃ២៥ខែឧសភាឆ្នាំ២០១៩ ដោយសារមានសារព័ត៌មានជាច្រើនបានចុះផ្សាយ ។សមត្ថកិច្ចបានបញ្ជាក់ទៀតថា នពាក់កណ្តាល ខែ៦ឆ្នាំ២០១៩នេះក្រុមឈ្មួញល្បីឈ្មោះទាំងពីអាចនិងធ្វើសកម្មភាពឡើងវិញព្រោះពួកគេកំពុងចចារជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរនៅតំបន់នោះដើម្បីយកឈើលក់ឲ្យវៀតណាម។
តែរឿងដែលគួរអោយសមត្ថកិច្ចខេត្តរតនគិរីបានលួចបង្ហើបទៀតនោះគឺ មានមេឈ្មួញ២នាក់ល្បីឈ្មោះក្នុងខេត្តកំពុងតែធ្វើសកម្មភាពរតការយកលុយបិទមាត់ជំនាញពាក់ព័ន្ធនានានៅក្នុងខេត្ត និងឈ្មោះ គឹម នី (ហៅនីកាញ )ជានាក់មើការខុសត្រូវនិងជាមេការធំនៅតំបន់ញ៉ាងនោះ មេឈ្មួញធំម្នាក់ក្នុងចំណោមពីនាក់គេស្គាល់ឈ្មោះច្បាស់ គឺ សេង ប្រណី ជាអតីតនាក់ជំនួញឈើដ៏ល្បីនៅខេត្តសៀមរាបជានាក់ផ្តល់លុយសម្រាប់រត់ការសម្របសម្រួលផ្លូវគ្រប់យ៉ាង។
ប្រភពបានបន្តទៀតថា ក្រុមឈ្មួញទាំង២នាក់ខាងលើនេះនឹង ប្រើប្រាស់រថយន្តប្រភេទឡង់គ្រីស័រកែឆ្នៃ គោយន្តកែឆ្នៃជាច្រើនគ្រឿងសំរាប់ធ្វើជាមធ្យោបាយក្នុងការធ្វើសកម្មភាពដឹកជញ្ជូនឈើមូល ឈើឡាំងរួចដឹកទាំងយប់ទាំងថ្ងៃ ខ្លះទៀតឲ្យបក្ខពួកប្រមូលទិញពីក្រុមនាក់ដឹកតាមម៉ូតូត្រង់ចំណុចភូមិម៊ុយ ភូមិតាំងសេភូមិតាំងម្លូរនិងតាមបណ្តាព្រៃសហគមន៍ក្នុងភូមិដ៏ទៃទៀតនៅក្នុងឃុំញ៉ាង យកទៅលក់បន្តនៅប្រទេសវៀតណាម តាមច្រកពាមអូរសាថី ហៅប៉ុស្តិ៍ ផាតាម ។
តែប្រភពខាងលើក៏បន្តថាក្រុមឈ្មួញទាំង២នាក់នេះកំពុងតែចរចាទិញព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតានៅតំបន់ភូមិម៊ុយ និងភូមិតាំសេនោះ ដើម្បីកាប់យកឈើ ដែនៅក្នុងព្រៃសហគមន៍ទាំងនោះដែលមានសុទ្ធសឹងជាប្រភេទឈើ សុក្រំ និងឈើស្រឡៅ មុខកាត់ធំតូចគ្រប់ប្រភេទ ត្រូវខ្នាតវៀតណាមកម្មង់។បើទោះបីជាឯកឧត្តមអភិបាលខេត្តរតនគិរីបានដាក់បទបញ្ជារាល់ការប្រជុំគណៈបញ្ជាការឯកភាពខេត្តអោយទប់ស្កាត់និងបង្រ្កាបរាល់ការកាប់និងដឹកជញ្ជូនបទល្មើសព្រៃឈើដោយខុសច្បាប់។
ចំពោះឯមហាជនរងចាំមើលថាតើ លោក សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នឹងជាប្រធានគណកម្មការបង្ក្រាបធនធានធម្មជាតិ ជាពិសេស សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានចំណាត់ការណ៍បែបណាទៅលើ លោក ថង សាវុន និងលោក ថាវ យ៉េនមេបញ្ជាការអាវុធហត្ថខេត្តរតនគិរីបណ្តែតបណ្តោយអោយបទល្មើសព្រៃឈើមានសកម្មភាពគក្រើកឡើងវិញ នៅក្នុងទឹកដីរបស់ខ្លួនបែបនេះ….. ..៕
ដោយ ATN 0979079794/01251456