
ញឹក ប៑ុនលេខ អាងអំណាច កំពង់សប្បាយចិត្ត ព្រោះមានសម្ភារៈគេចពន្ធនិងបង់ពន្ធមិនគ្រប់ជាច្រេីនចូលតាមច្រកបឹងត្រកួន តាមរបៀបជិះសេះលែងដែរឬ?
ញឹក ប៑ុនលេខ អាងអំណាច កំពង់សប្បាយចិត្ត ព្រោះមានសម្ភារៈគេចពន្ធនិងបង់ពន្ធមិនគ្រប់ជាច្រេីនចូលតាមច្រកបឹងត្រកួន តាមរបៀបជិះសេះលែងដែរឬ?
មេគយដ៏ល្បីច្រកបឹងត្រកួនឈ្មោះញឹក ប៑ុនលេខកំពង់សប្បាយចិត្តព្រោះមានសម្ភារៈគេចពន្ធនិងបង់ពន្ធមិនគ្រប់ជាច្រេីនចូលតាមច្រកបឹងត្រកួន។
បេីតាម មន្ត្រីគយជាច្រើននាក់ ក៏ដូចជាមន្ត្រីនៃស្ថាប័នជាច្រើនទៀត ដែលឈរជើងនៅច្រកព្រំដែនបឹងត្រកួន ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់ ឲ្យដឹងថា លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួននេះ គឺពុំស៊ីត្រកួនដូចឈ្មោះច្រកនេាះទេ ពោលគឺលោកមេគយស៊ីលុយឆៅៗទៅវិញ ហើយលុយលោកមេគយរូបនេះ ស៊ីដោយរលូននេះ ហេីយលុយនេះប្រមូលបានតាមរយៈការឃុបឃិតនិងបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងពេញបន្ទុកតែម្តង ពិសេសទំនិញម៉ូតូអត់ពន្ធ និងគ្រឿងបន្លាស់ រួមនឹងបរិក្ខាផ្សេងៗផងដែរ។
ប្រភពពី មន្ត្រីខាងលើនេះ បានបន្ត ទៀតថា កាលពីពីរបីថ្ងៃមុននេះ លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកបឹងត្រកួនរូបនេះ បានបើកដៃឲ្យឈ្មួញនាំចូលម៉ូតូស៊េរីទំនើបៗគេចពន្ធតាមច្រកនេះយ៉ាងរលូនផងដែរ ដោយមានការឃុបឃិតជាមួយបក្ខពួកស្និតៗជាមួយគ្នា និងជាអ្នក ប្រមូលលុយឲ្យលោក មេ ញឹក ប៊ុនលេខ ដាក់ហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនស៊ីចាយ តាមអំពើចិត្ត មានទាំងសាច់ព្រៃ និងសាច់ស្រស់ អត់ស៊ីត្រកួនដូចឈ្មោះច្រកនោះទេ។ប្រភពខាងលើ បានប្រាប់ឲ្យដឹងបន្ថែមថា មួយរយៈចុងក្រោយនេះ លោក ញឹក ប៊ុនលេខ បានឃុបឃិតឲ្យឈ្មួញ នាំចូលម៉ូតូទំនើបៗគេចពន្ធកាន់តែច្រើនឡើងៗ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ អ្នកស៊ីឈ្នួលបើកបរម៉ូតូពីទឹកដីថៃ ចូលទឹកដីខ្មែរ ទទួលបានលុយ៥០០បាត(លុយថៃ) សម្រាប់ម៉ូតូមួយគ្រឿង ដោយពួកគេបើកចូលតាមច្រកបឹងត្រកួន ឆ្ពោះទៅកាន់ក្នុងស្រុកថ្មពួក និងចូលទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីលក់ចែកចាយតាមហាងលក់ម៉ូតូ។
ចំណែកក្រុមឈ្មួញ ដែលនាំចូលម៉ូតូគេចពន្ធតាមច្រកតំបន់បឹងត្រកួន បានឲ្យ ដឹងដែរថា ពួកគេបង់លុយឲ្យលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចនាំម៉ូតូគេចពន្ធ និងទំនិញផ្សេងៗទៀត ចូលមកបាន ដោយមិនបាច់បង់ចូលជាពន្ធអារកគយនោះទេ គឺបង់ចូលហោប៉ៅពួកគាត់ជាការរួចស្រេច បាច់ព្រោះគ្មានសមត្ថកិច្ចណាបង្ក្រាបនោះឡើយ ព្រោះលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន ជាខ្នងសម្រាប់និយាយនិងងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដោយសម្ងំទទួលផលប្រយោជន៍ពីក្រុមឈ្មួញនាំចូលម៉ូតូគេចពន្ធ ក៏ដូចជានាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងរំភើយដូចគ្នា ។
ដោយឃេីញបែបនេះសមត្ថកិច្ចនៃស្ថាប័នផ្សេងៗ ក៏ដូចប្រជាពលរដ្ឋដែរ បានសំណូមពរដល់លោក មេគយធំ គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជួយចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក មេគយ ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន និងបក្ខពួកជាបន្ទាន់ផង បើទុកបណ្តោយបែបនេះ ចំណូលពន្ធគយចូលរដ្ឋខាតបង់ក្នុងមួយខែៗរាប់សឹបម៉ឺនដុល្លារ ហើយថវិកានោះ ត្រូវធ្លាក់ចូលប៉ៅបក្សពួក លោក ញឹក ប៊ុនលេខ យ៉ាងត្រង៉ោលគ្មានក្រែងនឹងអ្នកណាឡេីយ។
ដោយអង្គរថ្មី/(ATN)www.angkorthmeynews.com0979079794