
លោក ងួន កុសល ក្រោយពីទទួលតំណែងជាប្រធានច្រកទ្វារខ្លាយជាមនុស្សចេះបេីកទ្វារបេះដូងក្នុងការប្រព្រឹត្តអំពេីរពុករលួយតាមចិត្តឬ?
លោក ងួន កុសល ក្រោយពីទទួលតំណែងជាប្រធានច្រកទ្វារខ្លាយជាមនុស្សចេះបេីកទ្វារបេះដូងក្នុងការប្រព្រឹត្តអំពេីរពុករលួយតាមចិត្តឬ?
លោក ងួន កុសល បានទទួលតំណែថ្មីភ្លាមជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហ៊ានឃុបឃិតឲ្យមេឈ្មួញនាំទំនិញគេចពន្ធនិងទំនិញខុសច្បាប់ដោយមិនក្រែងថ្នាក់ទេ។
តាមប្រភពពីប្រជាពលរដ្ឌនឹង មន្ត្រីគយតូចតាចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា: ក្រោយពេលលោក ងួន កុសល ទទួលបានតំណែងជាប្រធានការិយាល័យគយ ជំនួសលោក ហ៊ុយ សុជាតិ រួចមកគឺលោក ងួន កុសល ប្រើតួនាទីនិងអំណាចរបស់ខ្លួនមិនខុសពីលោក ហ៊ុយ សុជាតិ នោះទេនេះគឺជាអំណាច។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងរឿងអាស្រូវពុករលួយរបស់លោក ងួន កុសល ជាបន្ទាន់។ បើមិនដូច្នេះទេលោក ងួន កុសល បន្តប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយប្រមូលលុយលើតុក្រោមតុមិនខុសពីកាលលោក ហ៊ុយ សុជាតិ នៅធ្វើជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាពេលកន្លងមកនោះទេ។
បេីតាមអ្នក ស្និទ្ធនឹងលោក ងួន កុសល ដែលតែងតែជួយការងារអោយបានបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចមកគឺលោក ងួន កុសល កំពុងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ស្រេចតែអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍ ផ្ទុយទៅវិញលោក ងួន កុសល និងបក្ខពួកបានគាបសង្កត់យ៉ាងខ្លាំងទៅលើក្រុមឈ្មួញ ក្រុមអាជីវករតូចតាច និងប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដដោយពុំមានការយោគយល់ឡើយ នេះ អាចនិយាយបានថា ក្រោយពេលចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចមកគឺទង្វើរបស់លោក ងួន កុសល មិនខុសពីលោក ហ៊ុយ សុជាតិ នាពេលកន្លងមកនោះទេ ហើយឈ្មួញធំៗគឺជាប្រភពចំណូលដ៏សំខាន់របស់លោក ងួន កុសល និងបក្ខពួក។
តាមមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទំនងជាចំណាយដើមទុនយ៉ាងច្រើនទើបខំប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់ ឬយកទៅប៉ះប៉ូវរឿងផ្សេង។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវដល់ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះប្រភពដែលស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក ងួន កុសល ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដោយសុខស្រួល។
ចុះបេីលោក ងួន កុសល ហ៑ានប្រព្រឹត្តដូចប្រភពខាងលេី តេីថ្នាក់លេីគួរធ្វេីយ៉ាងណា?