លោក ងួន កុសល ក្រោយពីទទួលតំណែងជាប្រធានច្រកទ្វារខ្លាយជាមនុស្សចេះបេីកទ្វារបេះដូងក្នុងការប្រព្រឹត្តអំពេីរពុករលួយតាមចិត្តឬ?  

  លោក ងួន កុសល ក្រោយពីទទួលតំណែងជាប្រធានច្រកទ្វារខ្លាយជាមនុស្សចេះបេីកទ្វារបេះដូងក្នុងការប្រព្រឹត្តអំពេីរពុករលួយតាមចិត្តឬ?

 

លោក ងួន កុសល បានទទួលតំណែថ្មីភ្លាមជាប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហ៊ានឃុបឃិតឲ្យមេឈ្មួញនាំទំនិញគេចពន្ធនិងទំនិញខុសច្បាប់ដោយមិនក្រែងថ្នាក់ទេ។

តាមប្រភពពីប្រជាពលរដ្ឌនឹង មន្ត្រីគយតូចតាចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បង្ហើបឲ្យ​ដឹងថា: ក្រោយពេល​លោក ងួន កុសល ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ ជំនួស​លោក ហ៊ុយ សុជាតិ រួចមក​គឺ​លោក ងួន កុសល ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​មិន​ខុសពី​លោក ហ៊ុយ សុជាតិ នោះទេនេះ​គឺជាអំណាច។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់លោក ងួន កុសល ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក ងួន កុសល បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​មិន​ខុសពី​កាល​លោក ហ៊ុយ សុជាតិ នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នាពេល​កន្លងមក​នោះទេ​។

 

បេីតាមអ្នក ស្និទ្ធនឹងលោក ងួន កុសល ដែលតែងតែជួយការងារអោយបាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រួចមក​គឺ​លោក ងួន កុសល កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹងផលប្រយោជន៍ ផ្ទុយទៅវិញ​លោក ងួន កុសល និង​បក្ខពួក​បាន​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ក្រុម​ឈ្មួញ ក្រុមអាជីវករ​តូចតាច និង​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដដោយពុំមានការយោគយល់ឡើយ នេះ អាច​និយាយបានថា ក្រោយពេល​ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រួចមក​គឺ​ទង្វើ​របស់លោក ងួន កុសល មិន​ខុសពី​លោក ហ៊ុយ សុជាតិ នាពេល​កន្លងមក​នោះទេ ហើយ​ឈ្មួញ​ធំៗ​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ងួន កុសល និង​បក្ខពួក​។

តាមមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទំនងជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ទើប​ខំ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ ឬយកទៅប៉ះប៉ូវរឿងផ្សេង។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ដល់​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា គួរ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិង​អំពើពុករលួយ​របស់លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឲ្យ​បាន​ទាន់ពេលវេលា​។ ទន្ទឹមនឹងនេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ងួន កុសល ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានដោយសុខស្រួល។

ចុះបេីលោក ងួន កុសល ហ៑ានប្រព្រឹត្តដូចប្រភពខាងលេី តេីថ្នាក់លេីគួរធ្វេីយ៉ាងណា?