តេីលោក នូ នីម នឹងសម្តេច សៅ ឡែន ជានរណាបានជា ធ្វេីអោយរដ្ឌលេខាធិការអនុរដ្ឌលេខាធិការក្នុង ក្រសួងសង្គមកិច្ច វិលមុខមិនចង់ហ៑ានចូលធ្វេីការយ៉ាងនេះ? 

តេីលោក នូ នីម នឹងសម្តេច សៅ ឡែន ជានរណាបានជា ធ្វេីអោយរដ្ឌលេខាធិការអនុរដ្ឌលេខាធិការក្នុង ក្រសួងសង្គមកិច្ច វិលមុខមិនចង់ហ៑ានចូលធ្វេីការយ៉ាងនេះ?

 

  តាមសេចក្តីរាយការណ៍ពីមន្រ្តីម្នាក់បានអោយដឹងថាឯកឧត្តម វង សូត រដ្ឌមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រលេងខ្លាពីអោយដេីររាតត្បាតពេញក្រសួងដោយខ្លាទាំងពីរនោះ គឺ ត្រូវជាមិត្តភក្តិរបស់ ឯកឧត្តម វង សូតជារដ្ឌមន្រ្តី នោះគឺលោកនួ នីម ជារដ្ឌលេខាធិការ លោក សៅ ឡែន( ហៅសម្តេច ឡែន)ជាអគ្គនាយករដ្ឌាបាលនឹងហិរញ្ញវត្ថុ ។ តាមប្រភពបានដឹងបន្តថា លោកនួ នីម ប្រើអំណាចយកកូនបង្កើតរបស់ខ្លួនដែលមានឋានត្រឹមអនុប្រធានការិយាល័យនៅរដ្ឋសភា (ស្ថាប័ននីតិបញ្ញត្តិ) មកធ្វើជាប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៅក្រសួងសង្គមកិច្ច (ស្ថាប័ននីតិប្រតិបត្តិ) ព្រមទាំងបានប្រកាសដោយផ្ទាល់ទៀតផង (ឪពុកបង្កើតប្រកាសកូនខ្លួនឯងចូលកាន់តំណែង)។

បេីប្រភពពីមន្រ្តីអោយដឹងជាបន្តថាវា ជារឿងដែលគួរអោយអស់សំណើច ហើយជារឿងមួយដែលគួរអោយសោកស្តាយចំពោះការមើលរំលងមន្រ្តីចាស់ៗក្នុងស្ថាប័នដែលខិតខំបំពេញការងារស្ទើរតែដល់អាយុចូលនិវត្តន៍មិនបានកាន់តំណែងធំដូចកូនអ្នកមានអំណាចដូចលោក នូ នីម ឡើយ។ ចុះមន្រ្តីដែលនៅក្នុងក្រសួងខ្វះអ្នកមានសមត្ថភាពឬយ៉ាងណា បានជាយកមន្រ្តីខាងក្រៅមកធ្វើ ហើយថែមទាំងជាកូនបង្កើតរបស់ខ្លួនទៀត។ បន្ទាប់ពីសកម្មភាពនៃទង្វើដ៏គឃ្លឿនរបស់ឯកឧត្តម និងបក្ខពួក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សតិអារម្មណ៍(មិនពេញចិត្ត) របស់ថ្នាក់ដឹកនាំ ដោយសារទង្វើប្រើអំណាចគ្មានញញើតកោតខ្លាចថ្នាក់ដឹកនាំដូចគ្នាសោះ ពេលថ្មីៗនេះ បានបែកធ្លាយសារសម្លេងរបស់រដ្ឋលេខាធិការមួយរូបផ្ញើសារចូលក្នុងគ្រុបថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច សម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះអគ្គនាយកសម្តេច សៅ ឡេន (បក្ខពួក នូ នីម) ដែលថាឯកឧត្តមធ្វើឯកសារខុសនីតិវិធី ហើយរាល់ឯកសារត្រូវឆ្លងឯកឧត្តម នូ នីម សិន។ រហូតធ្លោយមាត់សួរថា តើក្រសួងសង្គមកិច្ចដឹកនាំដោយរដ្ឋមន្រ្តី នូ នីម ឬ រដ្ឋមន្រ្តី វង សូត? ចម្ងល់នេះប្រហែលមិនមែនមានតែរដ្ឋលេខាធិការមួយរូបនេះឆ្ងល់ទេ គឺមន្រ្តីពេញក្រសួងក៏ឆ្ងល់ដូចគ្នាដែរ។

កាលពីចុងខែមករាក្នុងអង្គសន្និបាតក្រសួងឯកឧត្តម នូ នីម បានវាយប្រហារអង្គភាពជាច្រើនថាមិនចេះធ្វើការ ធ្វើការខុសនីតិវិធី ខណៈពេលដែលគ្រប់អង្គភាព បានខិតខំធ្វើការ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋស្របតាម យុទ្ធសាស្រ្តរបស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល កត្តាទាំងនេះហើយបានធ្វើអោយថ្នាក់ដឹកនាំ ប្រធានអង្គភាព មិនសប្បាយចិត្តជាខ្លាំង ចំពោះសំដីដែលនិយាយមិនញញើតនៅមុខថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់ដែលបានចូលរួមសោះ។

បេីក្រឡេកមកមើលបន្ទប់ធ្វើការរបស់លោក នូ នីម និង សម្តេច សៅ ឡែន វិញ គឺយកបន្ទប់នាយកដ្ឋានមួយមកធ្វើបន្ទប់ផ្ទាល់ខ្លួនតែម្តងគឺធំណាស់ (អាចចែកជាបួនទៅប្រាំបន្ទប់សម្រាប់ថ្នាក់ដឹកនាំ) និងមានសម្ភារៈប្រើប្រាស់ទំនើបៗ ខណៈពេលដែលថ្នាក់ដឹកនាំមួយចំនួនមានបន្ទប់តូចៗ គ្មានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និងមិនទាន់មាននៅឡើយ ដូចបក្ខពួកគេឡើយ។ ចំណែកលុយបេសកកម្មវិញពិបាកសែនពិបាក ខុសនេះខុសនោះ ចាំឆ្លងនេះឆ្លងនោះសិន សុំលុយបេសកកម្មដូចសុំភ្លើងយក្ស ធ្វើការជូនរដ្ឋសុំលុយរដ្ឋសោះនឹង ។

ប្រភព បន្តថា កាលពីនៅជាប្រធានមន្ទីរនៃក្រសួងការងារ លោក នូ នីម បានត្រូវអង្គភាពប្រឆាំងអំពើពុករលួយបើកការសើុបអង្កេតជាបន្ទាន់ តែត្រូវបានស្ងាត់ទៅវិញ ប្រហែលមានអន្តរាគមន៍ពីថ្នាក់ដឹកនាំហើយមើលទៅ។

សូមនិយាយពីឯកឧត្តម សៅ ឡែន អគ្គនាយករដ្ឋបាលថ្មី(អតីតប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងសង្គមកិច្ច) កាលខ្លួនជាប្រធាននាយកដ្ឋានបានកេញប្រវ័ញ្ចលុយបេសកកម្មរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងក្រសួងជាច្រើន មានអ្នកខ្លះតវ៉ាបានខ្លះៗ អ្នកមិនតវ៉ាគឺអត់បានអ្វីទាំងអស់ ប៉ុន្តែគឺគេដាក់បណ្តាសារតែម្តង។

ជាចុងក្រោយមន្រ្តីក្នុងក្រសួង ស្នើសុំសម្តេចមេត្តាជួយ យកអភិក្រមទាំង៥ដេីម្បី វះកាត់សាច់ស្អុយមួយដុំនេះផងព្រោះថាសម្តេចតែងតែលេីពីគ្រួសារនិយមនិងបក្ខពូកនិយម កុំអោយមាននៅតាមក្រសួងស្ថាប័នវាអាចធ្វេីអោយមន្រ្តី រាជការ តូចតាចមិនសប្បាយចិត្តនោះ។