
ឯកឧត្តម គៀត ច័ន្ទថារិទ្ធមានបង្អែមឆ្ញាញ់មាត់ពីលោក ខឹម ចិត្រា បានជាប្រជាជនរិះគន់ច្រកទ្វាប៉ោយប៉ែតដូចជាធ្វេីមិនដឹងមិនលឺ តេីអភិក្រមទាំង5មិនអាចមានវិធានការទេឬ?
ឯកឧត្តម គៀត ច័ន្ទថារិទ្ធមានបង្អែមឆ្ញាញ់មាត់ពីលោក ខឹម ចិត្រា បានជាប្រជាជនរិះគន់ច្រកទ្វាប៉ោយប៉ែតដូចជាធ្វេីមិនដឹងមិនលឺ តេីអភិក្រមទាំង5មិនអាចមានវិធានការទេឬ?
ភាពល្បីរន្ទឺពេញមួយនគរ របស់លោក ខឹម ចិត្រាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងតែទទួលបានបុព្វសិទ្ធិពិសេស ឬតំណែងមានប្លង់រឹងដែលបង្កព្យុះភ្លៀងតាមតែអំពើចិត្តដដែលពិតជាមិនខ្លាចមេឃមែន!ហើយភាពអសកម្មនិងអំពើពុករលួយនៅតែកើតមានជាបន្តបន្ទាប់គ្មានស្រាកស្រាន្តសោះឡើយ។
ជាក់ស្តែងលោកខឹម ចិត្រានិងបក្ខពួកត្រូវបានប្រជាពលរដពលរដ្ឋបកអាក្រាតដែលឃុបឃិតជាមួយភាគីថែ គឺទី១-ជម្រិតយកលុយខុសច្បាប់ពីពលរដ្ឋខ្មែរក្នុងម្នាក់ៗ៥០បាតឬប្រមាណ៧០០០រៀលនៅពេលវ៉ៃត្រាលើប័ណ្ណព្រំដែនចេញពីប្រទេសកម្ពុជាឆ្លងចូលប្រទេសថែ។ ទី២-ធ្វើលិខិតបញ្ជាក់មួយសន្លឹកតម្លៃ២០០បាតសម្រាប់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដើម្បីថតរូបធ្វើកាតចូលទឹកដីថែ។ ទី៣-ធ្វើលិខិតបញ្ជាក់១សន្លឹក២០០បាតនិង៤០០បាតផ្សេងទផ្សេងទៀតសម្រាប់ថតប័ណ្ណចូលប្រទេសថែ ចំពោះប្រជាពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗក្រៅពីក្រុងប៉ោយប៉ែត។ចំណុចទី៤នៃអំពើពុករលួយរបស់លោក ខឹម ចិត្រា និងបក្ខពួកគឺជម្រិតយកលុយក្នុងមួយខែ៣០០បាតពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃ។ ទង្វើរបស់លោក ខឹម ចិត្រា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចរៀបរាប់ខាងលើនេះគឺជាអំពើពុករលួយយ៉ាងច្បាស់ក្រឡែត។
បេីតាមប្រភព ស្និតនឹងលោក ខឹម ចិត្រាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថានរណា…!នរណា…!ក៏គេដឹងដែរថាលោក ខឹម ចិត្រាមានអំណាចខ្លាំងតែងបង្កព្យុះភ្លៀងដោយសារតែពួកគេមានខ្នងបង្អែកជួយការពារ។លោក ខឹម ចិត្រាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយគាបយកលុយពីពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរចេញចូលតាមច្រកនេះ ដោយគ្មានញញើតដូចជាជនបរទេសបើធ្វើតាមធម្មតាគឺតម្រង់ជួរ យកលិខិតឆ្លងដែនមកបោះត្រា តែបើប្រញាប់ត្រូវបង់ចាប់ពី ៥ដុល្លាទៅ១៥ដុល្លា មានមនុស្សដែលជាកូនចៅជំនិតលោកខឹម ចិត្រាជាអ្នកដើរប្រមូល ដោយមិនខ្លាចអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
យ៉ាងនេះហើយទេីបមហាជនស្នើឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជាពិសេស លោក គៀត ច័ន្ទថារិទ្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ។ ដោយសារថា អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ខឹម ចិត្រា និងបក្ខពួកកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ពលរដ្ឋខ្មែរដែលធ្វើដំណើរចេញចូលទឹកដីថែតាមច្រកប៉ោយប៉ែតនិងភ្ញៀវទេសចរចេញចូលតាមច្រកនេះមិនសប្បាយចិត្ត។ ទោះជាមានរឿងស្អុយរលួយបែបណាក៏មិន មានការផ្លាស់ប្តូរទៅណាឡើយ មិនដឹងជាមានបារមីអ្វីនោះទេ មានតែលោក ខឹម ចិត្រា មេច្រកប៉ោយប៉ែតទើបអាចតោងតំណែងនេះបាន គ្មាននរណាអាចប៉ះពាល់បានឡើយព្រោះតែអំណាទឹកលុយ។
តាមប្រភពដដែលបន្តទៀតថាអំណាចរបស់លោកខឹម ចិត្រាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបើ គ្មានជាប់ខ្សែទុយោរបស់គាត់ទេ ច្បាស់ជាត្រូវគេបញ្ជូនឱ្យទៅកាន់ការិយាល័យដែលគ្មានការងារធ្វើឬមានតែការងារអត់មានប្រាក់ចំណូល។ មិនតែប៉ុណ្ណោះប្រភពខាងលើបានខ្សឹបបន្ថែមទៀតថាលោកខឹម ចិត្រាដែលមានភាពអសកម្មនិងរឿងអាស្រូវពុករលួយ។ផ្ទុយទៅវិញអង្គភាពមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមិនមានការផ្លាស់ប្តូរតំណែងលោកខឹមចិត្រានោះទេ មិនដឹងជាមានអាថ៌កំបាំងអ្វីឡើយទើបរក្សាបានតំណែង នេះបន្តទៀតបាន។
ទោះជាយ៉ាងណាទាក់ទងទៅនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះអង្គភាព សារពត៍មានអង្គរថ្មី មិនដឹងថា មានការពិតកម្រិតណានោះទេដោយលោក ខឹម ចិត្រាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតអង្គភាពយើងមិនអាចទាក់ទងបានទេ……..។
សារពត៌មានអង្គរថ្មី/0979079794/012514569